(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្តតូច៤គ្រឿង, រថយន្ដធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានស្រវឹង, បត់គ្រោះថ្នាក់, ប្រជែង, មិនគោរពសិទ្ធិ និងងងុយដេក។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៧៦លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៥២នាក់, របួសធ្ងន់៣០០នាក់ និងរបួសស្រាល១៣៦នាក់៕