Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោង​ ខុន ដឹកនាំប្រតិភូក្រសួងទេសចរណ៍គោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ជា ម៉ន

27-10-2018 18:13

(សៀមរាប)៖​ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨​ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ទាំងមូល បានចូលរួមរំលែកនូវមរណទុក្ខនេះជាមួយលោកស្រី មាស សន ព្រមទាំងបុត្រាបុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ឯក ជា ម៉ន ផងដែ៕