(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៣០៨គ្រឿង រកឃើញល្មើសច្បាប់១,១២៥គ្រឿង (ម៉ូតូ៧៨%) អប់រំ២៩២គ្រឿង និងផាកពិន័យ៨៣៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៧ ខែតុលានេះ ត្រួតពិនិត្យរួមបាន ចំនួន២,០៥៤គ្រឿង, អប់រំ១០២គ្រឿង និងផាកពិន័យ៧៤៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៨,៤៧៥គ្រឿង រកឃើញយានយន្តល្មើស២៣,១៦៥គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,៨៣២គ្រឿង និងផាកពិន័យ១៧,៥៣១គ្រឿង៕