Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អញ្ជើញ​គោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ជា ម៉ន​

27-10-2018 15:10

(ព្រះវិហារ)​៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហាន​រង នៅថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ​សព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចាត់ទុកថា មរណភាពលោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ គឺជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ និងជាការបាត់បង់កុលបុត្រជាវិរៈយុទ្ធជន ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជម្នះ ថ្ងៃ៧មករា និងជាប្រតិបត្តិករមួយរូប ក្នុងការអនុវត្តនយោបាយ ឈ្នះ​ឈ្នះ​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតបច្ចុប្បន្ន។

ក្នុងនាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ព្រមទាំងនាយទាហា​ន នាយទាហានរង និងពលទាហាន​គ្រប់លំដាប់ថ្នាក់ លោកសូមលើកហត្ថ ឧទ្ទិសបួងសួង​ដល់​ដួងវិញ្ញាណក្ខ័ន្ធ លោកឧត្តមសេនីយ៍ឯក ជា ម៉ន បាន​ទៅ​កាន់​សុគតិភព​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​៕​