(ភ្នំពេញ)៖ សាលាហ៊្វូតព្រីនអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានបើកដំណើរការសាខាថ្មីសម្រាប់ថ្នាក់កុមារតូច និងមតេយ្យ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
គណៈគ្រប់គ្រងសាលា បានឲ្យដឹងថា ការដាក់ឲ្យដំណើរការសាខាចតុមុខ គឺធ្វើឡើងស្របតាមចក្ខុវិស័យ និងផែនការរយៈពេលវែងរបស់សាលា ក្នុងការបង្ខិតការអប់រំ ប្រកបដោយគុណភាព ឲ្យទៅដល់សហគមន៍មាតាបិតា ជាពិសេសសម្រាប់ដំណាក់កាលលូតលាស់ដំបូងៗរបស់កុមារ។
ជាមួយនិងសាខាចតុមុខនេះ សាលាសង្ឃឹមថា នឹងក្លាយជាចំណែកមួយ នៃការអភិវឌ្ឍន៍របស់សហគមន៍ និងមាតាបិតា។
សូមជម្រាបថា សាខាចតុមុខនេះ ទទួលកុមារចាប់ពីអាយុ១៨ខែ រហូតដល់អាយុ៥ឆ្នាំ និងមានទីតាំងនៅផ្ទះលេខ៣៣ ផ្លូវលេខ២០៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គណៈគ្រប់គ្រងសូមគោរពអញ្ជើញមាតាបិតា ជាអាណាព្យាបាល អស់លោក លោកស្រី ចូលរួមទស្សនកិច្ចសាលាដោយសេរី ដោយបុត្រធីតាលោកអ្នក ក៏អាចសិក្សាដើម្បីទទួលបទពិសោធន៍ ជាក់ស្តែងនៅក្នុងថ្នាក់រៀនចាប់ថ្ងៃអាទិត្យ ទី២៨ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ផងដែរ៕