Honda DREAM125cc ស៊េរីថ្មីឆ្នាំ២០១៩ រចនាដ៏ល្អឯកកំពុងអង្រួនចិត្តអតិថិជនទូទាំងប្រទេស (Video inside)
27-10-2018 12:58
(ភ្នំពេញ)៖ បន្ទាប់ពីការទន្ទឹងរង់ចាំពីអតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងក្រុមហ៊ុន អិន.ស៊ី.អិច ជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេ ផ្នែកទោចក្រយានយន្តនៅកម្ពុជា បានសម្ពោធជាផ្លូវការម៉ូតូម៉ាកហុងដាឌ្រីម 125cc ស៊េរីឆ្នាំ២០១៩។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងកម្មវិធីសម្ភោធន៍នេះគឺ ជាការរចនាថ្មីរបស់ Honda DREAM 125cc Golden Marble «TIME PROVES PRECIOUS» ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធី សរសើរមិនដាច់ពីមាត់ ចំពោះការរចនាម៉ូតតែមថ្មីលក្ខណៈថ្មម៉ាបយ៉ាងប្រណិត រំលេចដោយសសៃពណ៌មាសដ៏ល្អឯក ដែលបញ្ជាក់ពីគុណតម្លៃថិតថេរ និងជានិមិត្តសញ្ញានៃភាពជោគជ័យ ដែលស្ថិតក្នុងដួងចិត្ត របស់យើងគ្រប់ៗគ្នាជាមួយគុណតម្លៃពិតៗនេះ។
វេលាមានតម្លៃបំផុតនារាត្រី ដ៏ស្រស់ត្រកាលនៃកម្មវិធីសម្ពោធ Honda DREAM 125cc ស៊េរីថ្មីនេះ លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន N. C. X. CO., LTD. ឲ្យដឹងថា Honda DREAM 125cc មិនត្រឹមតែជាម៉ូតូហុងដាធម្មតានោះទេ ជាម៉ូតូឆ្លុះបញ្ចាំងពីភាពជោគជ័យ, មោទនភាព និងក្ដីប្រាថ្នា។
សូមជម្រាបថា គុណសម្បត្តិពិសេសរបស់ Honda DREAM 125cc នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មីរចនាម៉ូត យ៉ាងសម្រិតសម្រាងទាក់ទាញគ្រប់ក្រសែភ្នែក ដែលរំលេចដោយសរសៃពណ៌មាសព័ទ្ធជុំវិញ ផ្ទៃកុងទ័រភ្លឺច្បាស់មិនចាំងភ្នែកងាយស្រួលមើល ក្នុងពេលបើកបរគ្រប់ស្ថានភាព ព្រមទាំងផ្លាកកថ្មីល្អឥតខ្ចោះ។
លើសពីនេះម៉ូតហុងដាឌ្រីមសេរីថ្មីនេះ មានផ្លាកកថ្មីល្អឥតខ្ចោះ នេះជាមោទនភាពនៃការរចនាបង្ហាញពីការ តុបតែងដោយមានកិត្យានុភាព ជាមួយស្ទាយរូបត្រីកោណថ្មីប្លែកដ៏ប្រណិត ចាំងជាមួយនឹងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាត៕