(ភ្នំពេញ)៖ រដូវក្តាមសៀងហៃ បានមកដល់ហើយ! ក្នុងរយៈពេលមានកំណត់ពីឥឡូវនេះ រហូតដល់ចុងខែវិច្ឆិកា ណាហ្គាវើលដ៍ មានលក់ក្តាមសៀងហៃ ដែលនាំចូលពីទីក្រុងជាំងស៊ូ ប្រទេសចិន និងម្ហូបឆ្ងាញ់ៗ ជាច្រើនជម្រើស។

ភោជនីយដ្ឋានចិនប្រណីត ឈ្នះពានរង្វាន់លំដាប់ពិភពលោកឆ្នាំ ២០១៨ Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) និង Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) មានបម្រើម្ហូបពិសេស ដែលច្នៃយ៉ាងផ្ចិតផ្ចង់ ពីក្តាមសៀងហៃស្រស់ៗបំផុត។ ក្តាមសៀងហៃនេះ មានភាពល្បីល្បាញដោយសារមានសាច់ផ្អែម និងពងដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។

នៅភោជនីយដ្ឋានចិន Fortune Palace ក្តាមសៀងហៃនេះ ត្រូវបានច្នៃដោយខជាមួយស្រាចិនក្នុងឆ្នាំថ្ម ឬចម្អិនជាមួយទឹកខ្មេះខ្មៅពិសេស ដើម្បីបង្កើនរសជាតិឲ្យឆ្ងាញ់ទ្វេដងតាមបែបធម្មជាតិ។ ចំណែកនៅភោជនីយដ្ឋានចិន Hall of Golden Chimes វិញ លោកអ្នកអាចមកនំប៉ាវស្នូលក្តាមចំហុយ នំប៉ាវស្នូលបង្គា និងប្រហិតក្តាមសៀងហៃក្នុងទឹកស៊ុប -ល-។

ណាហ្គាវើលដ៍ សូមណែនាំឲ្យលោកអ្នកមករីករាយពិសាម្ហូប កំពូលរសជាតិតម្លៃ១០ដុល្លារ នៅភោជនីយដ្ឋានលំដាប់ពិភពលោកទាំង១០ នៅណាហ្គាវើលដ៍ផងដែរ ដែលមានបម្រើម្ហូបរសជាតិដើមមកពីជុំវិញពិភពលោក។ ដោយចំណាយ១០ដុល្លារប៉ុណ្ណោះ លោកអ្នកអាចមកពិសាប៉ាវហ៊ឺ និងតៅហ៊ូនាំលាភ នៅភោជនីយដ្ឋានចិន Fortune Palace ឬមីអ៊ីតាលីជាមួយមឹក នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ។

ម្ហូបផ្សេងទៀត ដែលអ្នកគួរសាកល្បង រួមមានបង្កងទន្លេញាត់ក្នុងត្រប់ បង្គាចៀនជាមួយពងទាប្រៃ ត្រីឆ្ពង់ឆា សាច់គោតាតតា បាយរុំត្រីសាលម៉ុន បង្គា តៅហ៊ូ និងម្ហូបដែលពេញនិយមក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានបម្រើ នៅភោជនីយដ្ឋានបារាំង Le Gourmet បានីយដ្ឋានណាហ្គារ៉ក់ ភោជនីយដ្ឋានកូរ៉េ Korean Grill ភោជនីយដ្ឋានជប៉ុន Teppanyaki ភោជនីយដ្ឋានឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Chopstick និងភោជនីយដ្ឋានវិមានស៊ីធីវ៉ក។

សម្រាប់អ្នកដែលចង់មកពិសា ជាលក្ខណៈក្រុមគ្រួសារ ឬមិត្តភ័ក្តិ សូមអញ្ជើញមករីករាយពិសាអាហារប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រ ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ តម្លៃ៣៩ដុល្លារ សម្រាប់២នាក់ នៅភោជនីយដ្ឋានប្រណីត 2Pangea នៅជាន់ទី២ ណាហ្គាទី២ ដែលមានបម្រើជារៀងរាល់ថ្ងៃ ពីម៉ោង៥៖៣០ ល្ងាចដល់១០យប់ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក លោកអ្នកអាចរីករាយពិសាអាហារប៊ុហ្វេបែបខ្មែរ ពេលល្ងាចដែលមានម្ហូបមកពីទូទាំង២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា និងពិសាស្រាបៀរអង្គរថូដោយសេរី ដែលមានបើកបម្រើរៀងរាល់ថ្ងៃ ពីម៉ោង៥៖៣០ ល្ងាចដល់៩៖៣០យប់ តម្លៃ១០ដុល្លារប៉ុណ្ណោះ សម្រាប់ម្នាក់នៅភោជនីយដ្ឋាន The Pangea៕

កម្មវិធីប្រូម៉ូសិនក្ដាមសៀងហៃនៅណាហ្គាវើលដ៍

ម្ហូបពិសេសរសជាតិដើម១០ដុល្លារ ប៉ុណ្ណោះក្នុងមួយមុខ

អាហារប៉ុហ្វេពេលល្ងាចនៅ 2Pangea ៣៩ដុល្លារសម្រាប់២នាក់