(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បានចេញសេចក្ដីជូនដំណឹងដល់ អតិថិជនទាំងអស់ថា គ្រឹះស្ថាន អេ អឹម ខេ នឹងផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុគ្រប់ប្រភេទ, គ្រប់សាខា, ភ្នាក់ងារ និងម៉ាស៊ីនដាក់/ដកប្រាក់ ទាំងអស់ជាបណ្ដោះអាសន្នចាប់ពីម៉ោង០២៖០០នាទីរសៀល ថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីដាក់ដំណើរការប្រព័ន្ធធនាគារស្នូលថ្មី TEMENOS (T24)។
ការដាក់ណើរការប្រព័ន្ធធនាគារស្នូលថ្មី TEMENOS (T24) ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន របស់គ្រឹះស្ថាន និងផ្ដល់ជូននូវសេវាកម្មកាន់តែសម្បូរបែបជូនអតិថិជន។
ប្រតិបត្តិការសេវាហិរញ្ញវត្ថុនឹង ចាប់ផ្តើមដំណើរការជាធម្មតាវិញនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨៕