(ភ្នំពេញ)៖ បងប្រុសសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា គឺឧបាសក សាយ គឹមស៊ាន ត្រូវជាស្វាមីរបស់ឧបាសិកា ទួត សាវឿន បានទទួលមរណភាព នៅយប់ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពឧបាសក សាយ គឹមស៊ាន ត្រូវបានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបូជា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។

សេចក្ដីជូនដំណឹងនេះ សូមអញ្ជើញថ្នាក់ដឹកនាំ ញាតិមិត្តជិតឆ្ងាយ និងមន្ដ្រីរាជការ នៃក្រសួង ស្ថាប័ននានា ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមពិធីបុណ្យសព៕