(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្មីៗនេះ បានសេចក្តីជូនដំណឹងមួយ ដោយដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ទល់នឹងការទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

ការចេញវិធានការនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថានពិនិត្យឃើញថា តំបន់មួយចំនួននៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» មានចលនាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ រួមមាន ការកាប់ទន្រ្ទានកាន់កាប់ ការផ្ទេរ និងការទិញលក់ដោយខុសច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ទោះបីជាក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ៕

ខាងក្រោមនេះជាវិធានការរបស់ដែលដាក់ចេញដោយក្រសួងបរិស្ថាន៖