(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននិងកំពុងងើបឈរដោយកម្លាំងខ្លួនឯង ប្រកបដោយមោទនភាពបំផុត ហើយនៅគ្រប់វេទិកាធំៗ ទាំងក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចជាក្នុងក្របខ័ណ្ឌពិភពលោក កម្ពុជាតែងមានមុខនៅទីនោះ ដើម្បីតំណាងឲ្យជាតិសាសន៍មួយ ដែលឈរស្មើមុខមាត់គេឯងគ្រប់គ្នា។

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ ពេលនេះកម្ពុជាបានឆ្លងផុតដែលមានប្រាក់ចំណូលទាប ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយមិនយូរប៉ុន្មានទៀតទេ ប្រទេសដែលធ្លាប់តែឆាប់ឆេះដោយភ្លើងសង្គ្រាម និងដែលធ្លាប់ហែលឆ្លងរបបវាលពិឃាតមួយនេះ នឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ប្រហាក់ប្រហែលប្រទេសក្នុងតំបន់ដែរ។

តាមរយៈវីដេអូប្រមាណជិត២៧នាទី​ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ​ ​បង្ហាញយ៉ាងជាក់ច្បាស់ថា កម្ពុជា ក្រោមការដឹកនាំរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដែលហ៊ានយកជីវិតធ្វើដើមទុននោះ ហើយបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម យ៉ាងជោគជាំនោះ បានបន្ដមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ន។

ប៉ុន្ដែបើទោះបីប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបែបនេះយ៉ាងណាក្ដី ក៏មតិប្រឆាំងមួយចំនួនតូចនៅតែបន្ដរិះគន់ផងដែរ ហើយបរទេសដែលជាអាណាព្យាបាលរបស់ពួកគេនោះ ក៏ខិតខំព្យាយាមគំរាមកម្ពុជាជាបន្ដបន្ទាប់ តែបុរសខ្លាំងកម្ពុជា សម្ដេចតេជោ សែន មិនខ្លាចរអានោះឡើយ ដោយសម្ដេចអះអាងថា កុំព្រោះតែជំនួយបន្ដិចបន្ដួចធ្វើឲ្យកម្ពុជាបាត់បង់ម្ចាស់ការខ្លួនឯងនោះទេ។

ដូច្នេះសូមបងប្អូនជនរួមជាតិ ត្រូវតែរួមគ្នាជ្រោងទង់ស្មារតី ដែកថែប ការពារ​អធិប្បតេយ្យ និងឯករាជ្យជាតិខ្មែរ ដោយមិនបរទេសណាមកលូកលាន់នោះឡើយ៕

សូមទស្សនាវីដេអូដែលមានទាំងស្រុងនៅខាងក្រោមនេះ៖