(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ របស់គណបក្សប្រជាជនកម្ពុជា បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាម ចន្នី អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលទទួលមរណភាព ដោយរោគាពាធ នាថ្មីៗនេះ។
សូមបញ្ជាក់ថា លោក ជាម ចន្នី អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បាននិយាយថា មុនពេលទទួលមរណភាព លោក ជាម ចន្នី បានធ្លាក់ខ្លួនឈឺធ្ងន់រយៈពេលជាច្រើនខែមកហើយ ដែលត្រូវបានបញ្ជូនទៅសង្រ្គោះជាច្រើនលើកនៅប្រទេសថៃ៕