ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក អ៊ុក សមវិទ្យា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ដែលមានឋានៈស្មើ រដ្ឋលេខាធិការ
26-10-2018 17:50
(ភ្នំពេញ)៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី បានត្រាស់បង្គាប់តែងតាំង លោក អ៊ុក សមវិទ្យា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ដែលមានឋានៈស្មើ រដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្ររបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh news ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
ការត្រាស់បង្គាប់តែងតាំងនេះបានធ្វើឡើង តបតាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា។ នៅក្នុងព្រះរាជក្រឹត្រនេះបានបញ្ចាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្រនេះ ចាប់ពីថ្ងៃឡាយព្រហស្តលេខាតទៅ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្ររបស់ព្រះមហាក្សត្រ៖