(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,១៩៤គ្រឿង រកឃើញល្មើសច្បាប់៥៧៩គ្រឿង (ម៉ូតូ៨២%) អប់រំ២១១គ្រឿង និងផាកពិន័យ៣៦៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៦ ខែតុលានេះ ត្រួតពិនិត្យបានចំនួនគ្រឿង៣,៨១២ អប់រំ១៤២គ្រឿង និងផាកពិន័យ១,១៩៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១២,១៦៧គ្រឿង រកឃើញយានយន្តល្មើស២២,០៤០គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ ៥,៥៤០គ្រឿង និងផាកពិន័យ១៦,៦៩៨គ្រឿង៕