(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្តទាំងអស់ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនទៅឧបនាយករដ្ឋមន្រី្ដ ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យស្របតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ និងប្រកាសរួមលេខ ៦៤៨ សហវ.ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃ ក៏បានស្នើសុំកិច្ចសហការពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំការបណ្ដុះបណ្ដាលបច្ចេកទេស លើការផ្ដល់សេវាទាំងនេះ ដល់មន្ដ្រីពាក់ព័ន្ធ នៃអង្គភាពច្រកចេញចូលតែមួយ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះ ជាលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនទៅឧបនាយករដ្ឋមន្រី្ដ ជា សុផារ៉ា ៖