(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីព័ត៌មានបញ្ជាក់ថា កម្លាំងអាវុធហត្ថជាង៤០០នាក់ នឹងត្រូវចល័តចេញពីខេត្តចំនួន៤ ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីហ្វឹកហាត់ចូលរួមក្នុងពិធីខួបលើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កងរាជអាវុធហត្ថយើងខ្ញុំ នឹងចល័តកងទ័ពចំនួន៤៤០នាក់ ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤ គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តសៀមរាប ចូលទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីហ្វឹកហាត់ចូលរួមក្នុងពិធីខួបលើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ»។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ទៀតថា កម្លាំងខាងលើនេះ នឹងធ្វើដំណើរតាមរថយន្តនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ទៅកាន់អង្គភាពដើមវិញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន ខាងក្រោមនេះ៖