(ភ្នំពេញ)៖ នៅរាត្រីថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំកម្មវិធីជប់លៀងគូស្នេហ៍ដ៏ធំមួយ គឺ GANZBERG Uber Night Couple Party ដំបូងបំផុតនៅភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សុខាភ្នំពេញ។

កម្មវិធីជប់លៀងនោះផងដែរ ក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ដែលមានឈ្មោះបោះសម្លេងជាច្រើនប្រចាំផលិតកម្មហង្សមាស ដូចជាលោក ព្រាប សុវតិ្ថ, លោក នី រតនា, កញ្ញា ឈិន ម៉ានិច្ច, លោក Step និងកញ្ញ ប៉ាចគីមមួយ ហើយភ្ញៀវកិត្តិយស នឹងបានក្រេបរសជាតិស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ ព្រមជាមូយទស្សនាការប្រគុំតន្ត្រី ផ្ទាំងទស្សនីយភាពប្លែកៗ និងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ផងដែរថា ស្រាបៀរ GANZBERG ទើបតែឈ្នះមេដាយមាស លើគុណភាពកំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨ ដោយអ្នកតំណាងស្ថាប័នកំពូល Monde Selection បាននាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការប្រកាសបញ្ចូលរង្វាន់ដ៏ធំសម្បើម សម្រាប់គូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរGANZBERG ដើម្បីរៀបចំ ក្នុងពិធីអាពាហ៌ពិពាហ៌ ២០១៨-២០១៩ ដោយឡែកកាលពីឆ្នាំ២០១៧-២០១៨ កន្លងទៅស្រាបៀរ GANZBERG បានផ្តល់ជូនរង្វាន់អាពាហ៍ពិពាហ៍អស្ចារ្យ សរុបទឹកប្រាក់១,៥០០,០០០ដុល្លារ៕