(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលកំពុងខ្វះខាតថវិកាជាវរថយន្ដ ក្រុមហ៊ុន Global Mobility Service (GMS) បានសហការគ្នាជាមួយធនាគារ Shinhan រៀបចំកម្មវិធីផ្ដល់កម្ចីទិញរថយន្ដ។
ការសហការគ្នារវាងក្រុមហ៊ុន GMS និងធនាគារ Shinhan ធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកទិញរថយន្ដ ដែលមានការខ្វះខាតលុយកាក់ជាដើម អាចមកដាក់ពាក្យសូមកម្ចីពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួបានរថយន្ដ ជាទីពេញចិត្តជាក់ជាពុំខាន។
លោក Seo Byung Hyung នាយកប្រតិបត្តិធនាគារ Shinhanនៅកម្ពុជា បានឲ្យដឹងថា សម្រាប់អ្នកមានបំណងខ្ចីប្រាក់ តែមិនមានឯកសារគ្រប់គា្រន់ដូចជា ឯកសារបញ្ជាក់ប្រាក់ចំណូលជាដើម មិនបាច់ព្រួយបារម្ភឡើយព្រោះក្រុមហ៊ុន GMS នឹងដើរតួជាអ្នកធានា។
លោក Tokushi Nakashima ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន GMS ឲ្យដឹងថា ក្រុមហ៊ុន GMS មិនតម្រូវឲ្យមានឯកសារច្រើនដូចធនាគារដទៃឡើយ ព្រោះក្រុមហ៊ុនមានឧបករណ៍តាមដានលើរថយន្ដ ដែលមិនបណ្ដោយឲ្យមានបញ្ហាថ្លោះធ្លោយឡើយ។
សូមបញ្ជាក់ថា សម្រាប់អ្នកដែលចង់ខ្ចី អាចខ្ចីបានរហូតដល់៨០% នៃតម្លៃឡានមិនថាឡានថ្មី ឬឡានមួយទឹកឡើយ ជាមួយអត្រាការប្រាក់អនុវត្តន៍តាមប្រកាស របស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកជំនាញពីខាង GMS ជួយឆែកមើលគុណភាព និងតម្លៃឡានឲ្យដោយមិនគិតថ្លៃផងដែរ៕
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ លោកអ្នកអាចទំនាក់ទំនងមកលេខ៖ 015 775 117 ដើម្បីសាកសួរព័ត៌មានបន្ថែម!