(កំពង់ធំ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានដឹកនាំមន្រ្ដីរាជការ ធនាគារជាតិទៅចូលរួមបុណ្យកឋិនទានក្នុងវត្តចំនួន២ ក្នុងស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។
បច្ច័យកើតចេញពីកម្លាំងរួបរួមសាមគ្គី ប្រកបដោយសុទ្ធាជ្រះថ្លាររបស់លោក ជា ចាន់តូ លោក ខៀវ ស៊ីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជកាធនាគារជាតិ ត្រូវដង្ហែរទៅកាន់អារាមតាមពុទ្ធានុញ្ញត្តិ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
លោកអគ្គទេសាភិបាលឲ្យដឹងថា បច្ច័យទាំងអស់នេះបានវេប្រគេន ដល់វត្តអារាមចំនួន៦ ដើម្បីរួមចំណែកដល់ការបន្ត កសាងកុដិ, ឧដ្ឋានសាលា, ក្លោងទ្វារ, ស្រះទឹកការជួសជុលព្រះវិហារ និងការកសាងព្រះវិហារថ្មី។ ក្នុងនោះស្រុកសន្ទុក មានវត្តវេឡុវនាមរាម ហៅ(វត្តព្នៅ) ទទួលបានបច្ច័យ៨០លានរៀល វត្តសន្ទុកក្រៅបច្ច័យចំនួន៤០លានរៀល ,វត្តអម្ពរវនារាម ហៅវត្តក្រយាបច្ច័យចំនួន២០លានរៀល និងវត្តពោធិ៍ស្រះស្រង់ ហៅបឹងល្វាលើបច្ច័យចំនួន៤០លានរៀល។
ដោយឡែក សម្រាប់ស្រុកស្ទោងរួមមានវត្ត៖ វត្តព្រះឥន្ទរង្សី (វត្តហាប់)មានបច្ច័យចំនួន៨៦លាន៣សែនរៀល និង វត្តពៅវ៉ើយមានបច្ច័យចំនួន៤០លានរៀល។
លោក ជា ចាន់តូ បញ្ជាក់ថា តាមរយៈការធ្វើបុណ្យទាននៅថ្ងៃនេះសបញ្ជាក់ឲ្យឃើញពី ប្រទេសជាតិមានសុខសន្តិភាព ពិសេសមានអ្នកដឹកនាំប្រទេសល្អ ប្រកបដោយគតិបណ្ឌិតដូចជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាទាំងអស់។
សូមបញ្ជាក់ថា បុណ្យកឋិនតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកក្ដិរៀងរាល់ឆ្នាំ ហើយបុណ្យកឋិនទានបវេណីព្រះពុទ្ធសាសនានេះជា ឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ៕