(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣០ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
កិច្ចប្រជុំនៅព្រឹកមិញនេះ ដើម្បីពិនិត្យសម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន៧ រួមមាន៖
ទី១៖ របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៩ និងលើកទី៣០
ទី២៖ ពិនិត្យ និងសម្រេចលើសេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ទី៣៖ ពិនិត្យ និងសម្រេចអំពីការផ្លាស់ប្ដូរប្រធាន អនុប្រធាន និងចៅក្រម
ទី៤៖ ពិគ្រោះយោបល់លើសំណើតែងតាំង ផ្លាស់ប្ដូរ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួនតាមសំណើររបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌
ទី៥៖ ពិនិត្យ និងសម្រេចអំពីការបន្ដការងាររបស់ចៅក្រម នៃតុលាការកំពូលមួយរូប ដែលមានអាយុ៦៥ឆ្នាំ
ទី៦៖ ពិនិត្យ និងសម្រេចលើសំណើសុំចូលបម្រើការងារវិញ របស់ចៅក្រមមួយរូប នៃសាលាដំបូងខេត្តកណ្ដាល និងសំណើសុំអនុញ្ញាតច្បាប់ទៅបន្ដការសិក្សារយៈពេល២ឆ្នាំ របស់ចៅក្រមមួយរូប នៃសាលាដំបូងខេត្តកំពត
និងទី៧៖ បញ្ហាផ្សេងៗ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖