(ភ្នំពេញ)៖ ជីវិតអាពាហ៍ពិពាហ៍របស់មនុស្សគ្រប់រូប អាចមានសុភមង្គលបាន ដោយការមានបុត្រដ៏គួរឲ្យស្រលាញ់​។ ប៉ុន្តែបច្ចុប្បន្ន មានស្វាមីភរិយាមួយចំនួន កំពុងតែជួបប្រទះបញ្ហាមិនអាចមានបុត្រ។ តើអ្វីទៅជាមូលហេតុ បណ្តាលឲ្យស្វាមីភរិយាមិនអាចមានបុត្រ?

ភាពមិនអាចមានបុត្រ គឺជាជំងឺ ហើយអាចកើតមានឡើង ដោយសារកត្តាជាច្រើន ដែលអាចបណ្តាលមកពីភរិយា ឬស្វាមី។ ដើម្បីដោះស្រាយបញ្ហានេះ គ្រួសារមួយចំនួនបានសម្រេចចិត្ត ចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកសេវាព្យាបាល ដែលធ្វើឲ្យពួកគេត្រូវចំណាយថវិកា និងពេលវេលាជាច្រើន។ ហើយពេលខ្លះ លទ្ធផលក៏មិនអាចបានដូចបំណងទៀតផង។

ដោយមើលឃើញនូវបញ្ហានេះ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា​ ដែលជាគ្លីនិកឈានមុខគេមួយនៅកម្ពុជា បានបង្កើតសេវាកម្មព្យាបាលជំងឺគ្មានបុត្រ។ សេវាកម្មព្យាបាលជំងឺគ្មានបុត្រ ត្រូវបានបង្កើតឡើង ដើម្បីបំពេញ តម្រូវការរបស់ក្រុមគ្រួសារ ដែលកំពុងស្វែងរកសេវាកម្មនេះនៅកម្ពុជា ហើយត្រូវបានរៀបចំឡើងឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ ជាមួយនឹងគ្រូពេទ្យឯកទេស ដែលមានវិជ្ជាជីវៈច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំ ក្នុងការជួយអ្នកជំងឺឲ្យទទួលបានបុត្រតាមបំណងប្រាថ្នា។

រីឯឧបករណ៍វេជ្ជសាស្រ្ត មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់ស្នាក់នៅ ត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្រ្តបរទេស ដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល។ នៅរង់ចាំអីទៀត! សូមមកទទួលការព្យាបាល នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ឥឡូវនេះ។

មន្ទីរពហុព្យាបាល អរៀនដា គឺជាស្ថាប័នសុខាភិបាលឯកជនមួយ ដែលផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្រ្ត ឈានមុខគេនៅក្នុងកម្ពុជា។ មន្ទីរពហុព្យាបាល អរៀនដា មានផ្តល់សេវាពិគ្រោះ និងព្យាបាលលើផ្នែកជាច្រើន ដូចជា ជំងឺអត់កូន ជំងឺបេះដូង សម្ភព រោគស្រ្តី ជំងឺកុមារ ជំងឺទូទៅ និងសេវាសង្រ្គោះបន្ទាន់ ដែលរាល់សេវាកម្មទាំងអស់ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។

មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗ ដែលកំពុងបម្រើការក្នុងស្ថាប័នជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ រួមផ្សំជាមួយបរិក្ខារវេជ្ជសាស្រ្តទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកត្រូវបានរៀបចំ ដោយវិស្វករវេជ្ជសាស្រ្តបរទេស ដើម្បីផ្ដល់ជូនផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ។

មន្ទីរពហុព្យាបាល និង សម្ភព អរៀនដា មានទីតាំងស្ថិតនៅអគារ ៩A ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ២២៣ ៧៨៩ ដើម្បីទទួលបានបុត្រធីតា តាមបំណងប្រាថ្នារបស់លោកអ្នក៕ (អត្ថបទពាណិជ្ជកម្ម)