(ប៉េកាំង)៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលផ្តល់សេវាសហគមន៍ក្រុងប៉េកាំង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាសហគមន៍ក្រុងប៉េកាំងនេះ មានតួនាទីផ្តល់សេវាកម្ម និងសុខភាពជូនដល់ប្រជាជន ជាពិសេសផ្តល់នូវទីតាំងផ្តល់នូវសេវាកម្ម កីឡា ការលេងបទភ្លេង ការលេងកីឡាយូហ្គា និងការគូរគំនូរ ជាដើម។ មជ្ឈមណ្ឌលនេះ បានទទួលនូវការគាំទ្រពីសំណាក់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ដោយទឹកចិត្តសប្បាយរីករាយផងដែរ៕