(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិកនារី ឲ្យចូលបម្រើការងារនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័នចំនួន១០នាក់។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះឲ្យដឹងថា បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចជា៖
*ទី១៖ ត្រូវមានសញ្ជាតិខ្មែរ
*ទី២៖ ត្រូវមានអាយុមិនលើសពី៣០ឆ្នាំ
*ទី៣៖ ត្រូវមានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ចេញដោយមណ្ឌលសិក្សាបច្ចេកទេសធនាគារ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖