(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំការមកដល់ជាផ្លូវការ នូវប្រភេទទូរស័ព្ទដៃស៊េរីថ្មីរបស់ ក្រុមហ៊ុន Apple ក្នុងទីផ្សារម្ពុជា ឥឡូវនេះ ក្រុមហ៊ុន iOne បានបើកទទួលការកម្មង់ (Pre Order) ហើយ។
iOne ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិលក់នូវផលិតផល Apple ជាផ្លូវការធំជាងគេក្នុងទីផ្សារកម្ពុជា បានធ្វើការប្រកាសបើកទទួលនូវការកម្មង់ទិញ ទូរស័ព្ទដៃស៊េរីថ្មី របស់ក្រុមហ៊ុន Apple (iPhone Xs / iPhone Xs Max / iPhone XR) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះតទៅ។
ហើយក៏ជាដំណឹងល្អ សំរាប់អតិថិជន ដែលកុម្មង់ទិញពី ក្រុមហ៊ុន iOne ចាប់ពីថ្ងៃនេះ នឹងទទួលបាននូវកាដូរបន្ថែមជាច្រើន ក្នុងនោះរួមមាន៖
១៖ ស្រោមការពារទូរស័ព្ទ
២៖ ស្រ្គីនការពារអេក្រង់
៣៖ បន្ទុកថាមពលចល័ត «Power Bank»
៤៖ ឆ្នាំងសាកឥតខ្សែ »Wireless Charger»
៥៖ iOne Care (ការធានាលើថ្ម ៦ខែបន្ថែម)។
ជាពិសេសជាងនេះ ទៅទៀត នៅថ្ងៃបើកសម្ភោធលក់ជាផ្លូវការ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ iOne ទីតាំងជាន់ទីមួយផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ចំពោះអតិថិជនដែលមកទទួលទូរស័ព្ទ៥០នាក់ដំបូងគេ នឹងមានឱកាសឈ្នះនូវរង្វាន់
បន្ថែមជាច្រើនរហូតដល់៥០រង្វាន់ ដែលក្នុងនោះ មានដូចជា៖
១៖ AirPods ស្មើចំនួន៥រង្វាន់
២៖ កាស Beats X ស្មើចំនួន៣០រង្វាន់
៣៖ Speaker ស្មើចំនួន១៥រង្វាន់
សំរាប់ចំណាប់អារម្មណ៍ អតិថិជនអាចធ្វើការកម្មង់នៅគ្រប់សាខា iOne ដែលនៅជិតលោកអ្នក៕