(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បេក្ខនារីបវរកញ្ញាកម្ពុជា គឺកញ្ញា ឌី លីកា (Dy Lika) ជាប់ឈ្មោះក្នុងបញ្ជី TOP 5 ក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិ ២០១៨ ឬ Miss Grand International 2018 ឈានទៅដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវប្រកាសលទ្ធផល នៅរាត្រីនេះ។
យោងតាមចំណាត់ថ្នាក់លើទំព័រ Facebook «Miss Grand International» ត្រូវបានផ្សាយរយៈពេលប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា បវរកញ្ញាដែលបានជាប់ចំនួន៥នាក់ តាមលំដាប់ពីលេខ១ ដល់លេខ៥ រួមមាន៖ បវរកញ្ញាកម្ពុជា, បវរកញ្ញាវៀតណាម, បវរកញ្ញា Guadeloupe, បវរកញ្ញាផារ៉ាហ្កាយ, និងបវរកញ្ញាប៉េរូ។
បវរកញ្ញាទាំង៥នាក់នេះ នឹងត្រូវបញ្ជូនទៅចៅក្រមកិត្តិយស ដើម្បីឲ្យពួកគាត់សម្រេចចិត្តជ្រើសរើសយកបវរកញ្ញឯក នៅក្នុងរាត្រីនេះ ដើម្បីប្រកាសលទ្ធផលតែម្តង។ សូមមហាគ្រួសារខ្មែរ រង់ចាំតាមដានទាំងអស់គ្នា ថាតើបវរកញ្ញាកម្ពុជាអាចគ្រងជើងឯក ក្នុងកម្មវិធីអន្តរជាតិមួយនេះ បានដែរឬទេ៕