អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ លោក ជាម ចន្នី ទទួលមរណភាព (Video inside)
25-10-2018 18:19
(ភ្នំពេញ)៖ លោក ជាម ចន្នី អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមទំព័រ Facebook លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់ លោក កឹម សុខា។
អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បាននិយាយថា មុនពេលទទួលមរណភាព លោក ជាម ចន្នី បានធ្លាក់ខ្លួនឈឺធ្ងន់រយៈពេលជាច្រើនខ្មែរមកហើយ ដែលត្រូវបានបញ្ជូនទៅសង្រ្គោះជាច្រើនលើកនៅប្រទេសថៃ៕