(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៧៩៥គ្រឿង រកឃើញល្មើសច្បាប់១,០៦៩គ្រឿង (ម៉ូតូ៨២%) អប់រំ១៦៩គ្រឿង និងផាកពិន័យ៩០០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៥ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៤២៨គ្រឿង, អប់រំ២០៦គ្រឿង និងផាកពិន័យ១,១៥៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៦,៩៧៣គ្រឿង រកឃើញយានយន្តល្មើស២១,៤៦១គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,៣២៩គ្រឿង និងផាកពិន័យ១៦,៣៣០គ្រឿង៕