Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាងមីដ៏ល្បីឈ្មោះមកពីម៉ាឡេស៊ី បានបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា

25-10-2018 17:01

(ភ្នំពេញ)៖ ហាងមីដ៏ល្បីឈ្មោះ និងមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី «មីវ៉ានថានស៊ីងហ្គាពួរ Pontian» នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានបើកសម្ភោធទីតាំងថ្មីដំបូងនៅកម្ពុជា ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជ ក៏ដូចជាភ្ញៀវទេសចរ ដែលមកពីបណ្ដាលប្រទេសផ្សេងៗ ឲ្យបានស្គាល់រសជាតិថ្មី។

សម្រាប់ការបើកសម្ភោធ «ហាងមីវ៉ានថានស៊ីងហ្គាពួរ Pontian» ក៏មានការបញ្ជុះតម្លៃជូនអតិថិជនរហូតដល់៥០ភាគរយ លើឈុតមី និងទឹកផ្លែឈើទាំងអស់ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះតទៅ ដោយមានទីតាំងស្ថិតនៅ លើផ្លួវលេខ៦៧ ជិតផ្សារធំថ្មី រាជធានីភ្នំពេញ។

លោក Damian Lim អ្នកគ្រប់គ្រងហាងមីវ៉ានថានស៊ីងហ្គាពួរ Pontianបានថ្លែងថា «មីវ៉ានថានស៊ីងហ្គាពួរ Pontian មានប្រវត្តិយូរអង្វែងណាស់មកហើយ ដោយបើកលក់ដំបូងបែបពពាយនាយហៅ រហូតដក់មានហាងខ្លួនឯងច្រើនកន្លែង នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហើយឥឡូវមាននៅកម្ពុជាទៀត»

សូមជម្រាបផងដែរថា មីវ៉ានថានស៊ីងហ្គាពួរ បានចាប់បង្កើតនៅ Johor ប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្នមីវ៉ានថានស៊ីងហ្គាពួរ Pontian មានវត្តមាននៅជាង៥០ទីតាំង នៅប្រទេសសិង្ហបុរី ២០ទីតាំង នៅក្រុង Kula Lumpur និង Johor, ៤ទីតាំងនៅក្រុងហូជីមិញ និងបន្ថែមហាងថ្មីរបស់ខ្លួននៅកម្ពុជាផងដែរ៕