(ភ្នំពេញ)៖ លោកស្រី ម៉ក់ វាសនា នាយកប្រតិបត្តិ ក្រុមហ៊ុនតារារះអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយក្រុមហ៊ុន Time Publishing Group នៅប្រទេសសឹង្ហបុរី ដែលមានលោកស្រី Lee Fei Chen ជាអគ្គនាយិការក្រុមហ៊ុន បាននាំយកឈុតសម្ភារៈសិក្សាចំនួន៥ប្រភេទផ្សេងៗ ដើម្បីអោយកុមារនៅកម្ពុជាបានស្គាល់ពីសម្ភារៈសិក្សាភាសាអង់គ្លេសទំនើបបែបថ្មីដូចនៅប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ ហើយដើម្បីឱ្យកុមារ អាចបង្កើតភាពឈ្លាសវៃ ក្នុងការរៀនសូត្រ និងអាចបង្កើនការទម្លាប់ក្នុងការអានសៀវភៅផងដែរ។

លោកស្រី ម៉ក់ វាសនា បានថ្លែងថា សម្ភារៈសិក្សាភាសាអង់គ្លេសបែបថ្មីនេះ មានចំនួន៥ឈុត ដែលគេហៅថា ជាកម្មវិធីសិក្សាមួយកំភ្លេរតែម្តង ហើយនៅក្នុងឈុតទាំងនោះ សុទ្ធតែមានផលប្រយោជន៍ដូចៗគ្នាទាំងអស់ ហើយអាណាព្យាបាលអាចមានជម្រើស ក្នុងការយកមួយណាក៏បានដើម្បីឱ្យបានឆ្លើតតប ទៅនឹងតម្រូវការជាក់ស្តែងរបស់បុត្រធីតារបស់ខ្លួន ហើយចំពោះពាក្យនៅលើសៀវភៅទាំងអស់នោះ មានទាំងប៊ិចពិសេស ដែលអាចស្កែន ហើយបញ្ចេញសំលេងបាន ដែលនេះ គឺបានបង្ហាញពីភាពងាយស្រួល និងអាចធ្វើឱ្យក្មេងៗចូលចិត្តរៀនផងដែរ។ លើសពីនេះទៀតប៊ិចពិសេស(Walter)នេះ អាចបញ្ចេញសំលេងបាន២ភាសា គឺភាសាអង់គ្លេស និងភាសាចិនផងដែរ ដោយគ្រាន់តែស្កែនផ្លាស់ប្តូរភាសានៅលើ បាកូតក្នុងសៀវភៅតែប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ទៀតថា ឈុតសម្ភារៈសិក្សាទាំងអស់នោះមានដូចជា៖

ទី១៖ Child First Library of learning នៅក្នុងឈុតនេះមានសៀវភៅចំណោះដឹងទូទៅរហូតដល់ ២៤ក្បាល ដែលបានផ្តោតទៅលើចំនុចធំៗ នៅក្នុងជីវិតនៃការរស់នៅ គឺជីវិត ធម្មជាតិ វិទ្យាសាស្ត្រ និងពិភពលោក ហើយឈុតនេះមានអត្ថប្រយោជន៍ដូចជា ជួយផ្តល់ជាចំណោះដឹងទូទៅ បង្កើតជាទម្លាប់នៅក្នុងការអានសៀវភៅ បង្កើតជាសេចក្តីស្រលាញ់ក្នុងការសិក្សា និងបានផ្តល់នូវពាក្យថ្មីៗដែលអាចជួយដល់កុមារបាន។

ទី២៖ English Time ជាឈុតសម្ភារៈសិក្សាបង្ហាត់បង្រៀនភាសាអង់គ្លេស សម្រាប់ជាចំនាញមូលដ្ឋានដល់កុមារតូចៗ មានដូចជា អក្សរ លេខ ជំនាញគណិតវិទ្យា វេយ្យករណ៍ ការបញ្ចេញសំលេង និងពាក្យថ្មីៗ ជាច្រើន។

ទី៣៖ Early Learning Program ជាឈុតសម្ភារៈសិក្សាទៅលើជំនាញមូលដ្ឋាន ដើម្បីរស់នៅសម្រាប់កុមារតូចៗ មានរហូតដល់ជាង ៥០ជំនាញ។

ទី៤៖ Learning Math with Albert ជាឈុតសម្ភារៈសិក្សាអំពីគណិតវិទ្យា ដែលមានបញ្ចូលកម្មវិធីសិក្សាតាមបែបសឹង្ហបុរី ហើយជាកម្មវិធីដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ថាជាកម្មវិធីដែលមានប្រសិទ្ធភាពធ្វើឱ្យក្មេងងាយយល់ពីគណិត ចូលចិត្តរៀន និងរៀនឆាប់ចេះ។

ទី៥៖ Child First Library of Values ជាឈុតពិសេស ដែលជាសៀវភៅរឿងនិទាន ដែលបង្កប់ទៅដោយអត្ថន័យអប់រំដល់កុមារ ស្តីពីសុជីវធម៍ ការចែករំលែក ការប់កចិត្តឱ្យទូលាយ និងមានចិត្តសប្បុរសធម៍។

លោកស្រីបានបញ្ជាក់ទៀតថា ដើម្បីឱ្យកូនៗអាចរៀនបានពូកែ លុះណាតែពួកគេ មានការទទួលបានការអប់រំទាំងនៅសាលាផង និងនៅផ្ទះផង ព្រោះការអប់រំនៅសាលាជាតំណាក់កាលដំបូង ដែលជួយពួកគាត់ឱ្យបានចូលរួមក្នុងសង្គមរួចហើយ។ ចំពោះឪពុក ម្តាយត្រូវតែមើលទៀតថា តើកូននៅមានចំណុចខ្វះចន្លោះទៀតទេ បើមានត្រូវតែជួយបំពេញបន្ថែមទៅលើពួកគេ មួយវិញទៀតនៅពេលដែលអាណាព្យាបាល បាននាំយកសៀវភៅជួយបង្រៀនពួកគេ និងនាំយកចំណោះដឹងផ្សេងៗបង្ហាត់បង្រៀនពួកគេថែមទៀតនេះ រឹតតែបានផ្តល់ជាភាពកក់ក្តៅឱ្យពួកគេ និងជាសក្តានុពលខ្ពស់នៅក្នុងការទទួលបានជោគជ័យនៅក្នុងកាសិក្សាផងដែរ។

លោកស្រី Lee Fei Chen បានឱ្យដឹងថា អាណាព្យាបាលសិស្ស ពេញចិត្តនឹងសៀវភៅនេះទាំង៥ឈុតនេះណាស់ ព្រោះវាពិតអាចជួយកូនរបស់ពួកគេបានពិតប្រាកដមែន។ លោកស្រីបញ្ជាក់ទៀតថា ចំពោះដៃគូជាង២០ប្រទេស ដែលបានសហការណ៍លក់សៀវភៅនេះ គឺនៅតែបន្តលក់ដដែល ហើយកាន់តែមានចំនួនកើនឡើងថែមទៀតផង ។

លោកស្រីបានបញ្ជាក់ទៀតថា ការអានសៀវភៅ គឺត្រូវតែធ្វើការបង្កើតជាទម្លាប់ បើក្មេងនៅតូចមិនមានទម្លាប់អានទេ នៅពេលដែលពួកគេធំឡើង គឺមិនសូវមានទម្លាប់អាននោះទេ ដូចនេះអាណាព្យាបាលដែលចង់ឱ្យកូន មានអនាគតល្អ អាចចូលរួមប្រកួតប្រជែងនៅក្នុងសាលាជាតិ និងអន្តរជាតិ គឺផ្តើមចេញពីឪពុក ម្តាយនេះឯង បង្កើតជាទម្លាប់ឱ្យកូនចូលចិត្តអានសៀវភៅ ទើបធ្វើឱ្យពួកគេ អាចក្លាយជាសិស្សពូកែ និងមានអនាគត់នៅថ្ងៃខាងមុខផងដែរ៕

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង 012/016 400 954 FB page: Darareah Etl Cambodia