(ភ្នំពេញ)៖ ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣តុលា ១៩៩១ ត្រូវបានក្រុមអ្នកនយោបាយលើកឡើងជាបន្តបន្ទាប់ រាល់ថ្ងៃ២៣ ខែតុលា ដែលជាថ្ងៃខួបរៀងរាល់ឆ្នាំ។ ក្រុមអ្នកនយោបាយមាននិន្នាការប្រឆាំងមួយចំនួន បានចោទរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាភាគីសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា មិនបានអនុវត្តពេញលេញ ទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទេ។ ជាងនេះទៅទៀត ពួកគេបានជំរុញដល់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ឱ្យជួយសើរើឡើងវិញនូវកិច្ចព្រមព្រៀងនេះផងដែរ។
ជាមួយនឹងការផ្តល់បទសម្ភាសដល់ Fresh News ក្នុងកម្មវិធី «ព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ន» ពេលនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកដល់អ្នកនយោបាយដែលមានបំណងស្នើឱ្យសើរើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអះអាងថា បំណងរបស់ពួកគេគ្រាន់តែជាសុបិន មិនអាចទៅរួចទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាច បញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន អនុវត្តយ៉ាងត្រឹមត្រូវទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលបានបញ្ចូលទាំងស្រុងទៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។
តើការអនុវត្តត្រឹមត្រូវតាមខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានត្រឹមត្រូវដូចម្តេចខ្លះ ហើយហេតុអ្វីបានជា ការប្តឹងឱ្យសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនអាចទៅរួចនោះ សូមទស្សនានូវកិច្ចសម្ភាសន៍របស់លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករងសារព័ត៌មាន Fresh News ជាមួយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចតទៅ៖