(ភ្នំពេញ)៖ ថ្មីៗនេះដោយឃើញពីភាពខ្វះខាតរបស់តារាកំប្លែងជើងចាស់ តាចេក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង «ហ្សូរ៉ាស់» បានឧបត្ថម្ភ ម៉ូតូ១គ្រឿង ភ្ជាប់នឹងរ៉ឺម៉កថ្មី ស្រឡាង ព្រមទាំងភេសជ្ជៈជាច្រើនកេសទៀត ដល់តាចេក ដោយសង្ឃឹមថា វាអាចជួយ​សម្រាលការលំបាក និងការខ្វះខាតដល់​តាចេក និងជាមធ្យោបាយសម្រាប់អូស​រ៉ឺម៉កទៅលក់ភេសជ្ជៈ។

តាចែក បានបង្ហោះសារ យ៉ាងសប្បាយចិត្តថាឥឧបមាថា «ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដោយបានការជួយឧបត្ថមពីក្រុមហុនភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ដោយលោកបានឃើញក្រុមគ្រួសារខ្ញុំ ជួបការលំបាកខ្វះខាតនូវមធ្យោបាយ សម្រាប់អូសរ៉ឺម៉កទៅលក់ភេសជ្ជៈ ពីព្រោះម៉ូតូ​ចាស់ ហើយ​បណ្ដាលឲ្យឆេះពីរដង រ៉ឺម៉កវិញ​ចាស់ខ្លាំងដែរ ពីព្រោះពឹងលើការលក់ដូរវិញ គ្រានតែដោះស្រាយ ក្នុងគ្រួសារតែប៉ុណ្ណោះបើសន្សំលុយទិញ​មិនដឹងថ្ងៃណាបា​នដែរ មកដល់ថ្ងៃនេះ ក្រុមហ៊ុនភសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ បានជួយភេសជ្ជៈ១០កេស រួមទាំងម៉ូតូ១គ្រឿង ភ្ជាប់នឹង​រ៉ឺម៉កថ្មីស្រឡាងដល់ខ្ញុំ ជាមធ្យោបាយក្នុងការអូសទៅលក់ ក្រុមគ្រួសារខ្ញុំសប្បាយរីករាយខ្លាំងណាស់»។

ជាមួយគ្នានេះ តាចែកដែលជាតារាកំប្លែងជើងចាស់នោះ ក៏បានថ្លែងអំណអគុណដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ទទួលបានការគាំទ្រពីអតិថិជន នឹងរកចេះតែមានបានរីកចម្រើនទៅមុខរហូត។

លោក និង​គ្រួសារសូមជូនពរដល់ក្រុមហុនភេសជ្ជៈប៉ូវកម្លំាង ហ្សូរ៉ាស់ ​និងសហការីបុគ្គលិកទាំងអស់ សូមជួបតែសេចក្ដីសុខចម្រើន និង​បានអាយុយឺនយូតររៀងទៅ៕