(បាត់ដំបង)៖ លោក ងិន ឃន តំណាងរាស្រ្តមណ្ឌលបាត់ដំបង តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលទ្ធផលបិទពិធីអុំទូក ថ្នាក់ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ងួន រតនៈ អភិបាលខេត្ត, លោក អ៊ុ យរី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ កីឡាករ កីឡាការនីចំនួន១.០៩៥នាក់ ទូកសរុប៣០គូរ ក្នុងនោះមានកីឡាករអុំទូកថៃ បានចូលរួមប្រកួតមួយចំនួនផងដែរ។

ការប្រកួតប្រណាអទូករយៈពេលថ្ងៃនេះ លទ្ធផលដែលទទួលជ័យលាភីចំណាត់មានលេខ១ ទទួលបានទង់១ ពាន១ ថវិកា២លានរៀល លេខ២ ទទួលបានទង់១ ពាន១ ថវិកា១លាន ៥សែនរៀល និងចំណាតលេខ៣ ទទួលបានទង់១ ពាន១ ថវិកា១លាន៣សែនរៀល និងរង្វាន់លើកទឹកចិត្តទូក ដែលមិនបានជាប់ចំណាត់ថ្នាក់ដោយទូកនីមួយៗ ទទួលបាន១លានរៀល និងទទួលរង្វាន់របស់អភិបាលខេត្ត ក្នុងម្នាក់២ម៉ឺនរៀល និងអំណោយរបស់សម្តេចក្រឡាហោមម្នាក់២ម៉ឺរៀល ​ផងដែរ។

នៅក្នុងការចាត់ចែងកម្មវិធីអុំទូកនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានផ្តល់ថវិកា៤០លានរៀល សម្រាប់ឌប្ថមកម្មវិធីទាំងមូលផងដែរ។ ហើយទូកឥដែលជាប់ចំណាត់ថ្នាក់លេខ រដ្ឋបាលខេត្តនិងបញ្ជូនទៅប្រកួតប្រជែងក្នុងពេលបុណ្យអុំទូកថ្នាក់ជាតិ នាពេលខាងមុខនេះ ផងដែរ៕