(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារឃាត់ខ្លួន ក្រោយរំលោភក្មេងស្រីអនីតិជន បានសម្រេចរហូត៣ដង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ព្រីត មាន អាយុ៣៧ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ភ.ទ អាយុ១២ឆ្នាំ រស់នៅផ្ទះជាមួយគ្នា នៅភូមិឃុំខាងលើ។
លោក គង់ គា បានឲ្យដឹងទៀតថា ករណីជនសង្ស័យរំលោភសេពសន្ធវៈលើក្មេងស្រីរងគ្រោះ មានចំនួន៣លើក ដោយលើកទី១ នៅក្នុងខ្ទមស្រែកាលអំឡុងឆ្នាំ២០១៧ ប៉ុន្តែមិនទាន់ស៊ីជម្រៅ, លើកទី២ ឆ្នាំ២០១៨ នៅលើផ្ទះជនរងគ្រោះបានសម្រេច។
ក្រោយរំលោភបានសម្រេចជនសង្ស័យ បានចាកចេញពីផ្ទះជនរងគ្រោះរហូត លុះលើកទី៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានរំលោភជនរងគ្រោះម្តងទៀត នៅលើផ្ទះជនរងគ្រោះ ដោយម្តាយជនរងគ្រោះជាប់រវល់ការងារនៅក្រោមផ្ទះ តែចៃដន្យបងថ្លៃជនរងគ្រោះឡើងទៅទាន់ក៏បង្កការភ្ញាក់ផ្អើល និងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តងទៅ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕