(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានផ្តល់សមាជិកភាពរយៈពេល៣ឆ្នាំបន្តទៀត ជូនដល់ក្រុមហ៊ុនធំៗ ចំនួន៩ក្រុមហ៊ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី «ការបន្តសមាជិកភាព ដល់ក្រុមហ៊ុនមូលបត្រ» របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។
តាមសេចក្តីប្រកាសព័ត៌ដដែលនេះ បានឲ្យដឹងបន្តថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ CSX បានសម្រេចអនុញ្ញាតជាគោលការណ៍ បន្តសមាជិកភាពជាថ្មី ដល់ក្រុមហ៊ុនមូលបត្រចំនួន ៩ក្រុមហ៊ុន រួមមាន៖ ហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៉ីឃ្យួរឹធី ភីអិលស៉ី, អេសប៊ីអាយ រ៉ូយ៉ាល់ ស៉ីឃ្យួរឹធី, យាន់តា ស៉ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៉ី, អ អេច ប៊ី ឥណ្ដូឆៃណា ស៉ីឃ្យួរឹធី ម.ក, កម្ពុ ស៉ីឃ្យួរឹធី ភីអិលស៉ី, អេស៉ីលីដា ស៉ីឃ្យួរឹធី ភីអិលស៉ី, កាណា ស៉ីឃ្យួរឹធី អិលធីឌី, ខេប ស៉ីឃ្យួរឹធី លីមីធីត, និង ភ្នំពេញ ស៉ីឃ្យួរឹធី ភីអិលស៉ី។
ក្រុមហ៊ុនទាំងនេះ បានបំពេញលក្ខខណ្ឌគុណវុឌ្ឍិ ដែលតម្រូវដោយវិធានសមាជិកភាពរបស់ CSX ដែលរួមមាន ឧបករណ៍និងប្រព័ន្ធព័ត៌មានវិទ្យា និងធនធានមនុស្សគ្រប់គ្រាន់។ សមាជិកភាពថ្មីនេះ មានសុពលភាពរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះតទៅ៕