(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨៧៧គ្រឿង រកឃើញល្មើសច្បាប់៦៧៤គ្រឿង(ម៉ូតូ៨៣%) អប់រំ១៩១គ្រឿង និងផាកពិន័យ៤៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៤ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៥៨គ្រឿង, អប់រំ១១៧គ្រឿង និងផាកពិន័យ២,៤៥៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៤ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០១,១៧៨គ្រឿង រកឃើញយានយន្តល្មើស២០,៣៩២គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,១៦០គ្រឿង និងផាកពិន័យ១៥,៤៣០គ្រឿង៕