Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈរដ្ឋមន្ត្រី នឹងពិភាក្សាសេចក្តីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៧ នៅថ្ងៃសុក្រ

24-10-2018 16:53

(ភ្នំពេញ)៖ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្នុងវិមានសន្តិភាព នឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន​ នៅថ្ងៃទី២៤ ខែតុលានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល សេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ ក៏ត្រូវបានឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បើកកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចសម្របសម្រួលរបស់លោក នួន សុខាវី ប្រធានប្រតិភូ គណបក្សពន្លឺថ្មី និងជាប្រធានប្តូរវេនប្រចាំខែតុលាផងដែរ៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖