(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រកាសឲ្យម្ចាស់គណនី Facebook ចំនួន៥ដែលកំពុងប្រតិបត្តិការណ៍នៅកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការលក់, ចែកចាយ និងផ្សព្វផ្សាយពីឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Krachaidum Extract Plus ព្រោះឱសថនេះគ្មានការអនុញ្ញាតពីក្រសួង ដែលប្រើប្រាស់ទៅបណ្ដាលឲ្យប៉ះពាល់អាយុជីវិត (ស្លាប់ដោយសារគាំបេះដូង)។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះបានឲ្យដឹងថា តាមការពិនិត្យឃើញលើបណ្ដាញសង្គម Facebook ជារៀងរាល់ថ្ងៃឃើញថា មានគណនី Facebook ចំនួន៥រួមមាន៖ 4U, ជំនួយផ្លូវភេទបុរស, ជំនួយការបុរស, Krachaklum extra plus168 និងមហាខ្លាំង33Three បានកំពុងផ្សព្វផ្សាយ និងចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Krachaidum Extract Plus ផលិតនៅក្នុងប្រទេសថៃ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងការចុះបញ្ជីកា និងការអនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាល ស្នើឲ្យម្ចាស់គណនីទាំង៥ខាងលើ មេត្តាបញ្ឈប់ការចែកចាយ, ការផ្សព្វផ្សាយ, ការលក់ ឱសថបំប៉ុនផ្លូវភេទបុរស Krachaidum Extract Plus ជាបន្ទាន់ បើមិនដូច្នេះទេក្រសួងនឹងចាប់វិធានការតាមច្បាប់៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលទាំងស្រុង៖