Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២នាក់ឪពុក និងកូនស្រី ត្រូវជ្រូកព្រៃវាយប្រហារបណ្តាលឱ្យស្លាប់ឪពុក នៅស្រុកថ្មបាំង ខេត្តកោះកុង

24-10-2018 12:07

(កោះកុង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកូនស្រីរបស់គាត់បានរត់រួចខ្លួន បន្ទាប់ពីទាំងពីរនាក់ឪពុកកូនបាននាំគ្នា ទៅលើកលបនៅឯស្រែ ខណៈដែលមិនទាន់បានទៅដល់ផង ក៏ប្រទះឃើញសត្វជ្រូកព្រៃមួយក្បាល កំពុងតែរត់គេចសត្វឆ្កែដេញខាំ ហើយបានរត់សំដៅទៅរកពួកគាត់យ៉ាងលឿង រួចបានវាត់មួយចែ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចនៅភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

នគរបាលខេត្តកោះកុង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រ៊ុន ជា អាយុ ៤៧ឆ្នាំ មុខរបរកសិករ។ មុនកើតហេតុជនរងគ្រោះ បានទៅលើកលប នៅស្រែជាមួយនឹងកូនស្រី ស្រាប់តែប្រទះឃើញ សត្វឆ្កែកំពុងរត់ដេញសត្វជ្រូកព្រៃ ហើយជ្រូកព្រៃនោះបានរត់សំដៅទៅរកពួកគេ រួចក៏បានវាត់នឹងចែត្រូវជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង ចំណែកកូនស្រីរត់រួច។

ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕