(ស្វីស)៖ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន អធិរាជសន្តិភាព និងជាស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា បានចំណាយពេលវេលាប្រមាណ៣ម៉ោង ទម្លាយនូវរឿងរ៉ាវអាថ៌កំបាំងដែលប្រជាពលរដ្ឋមិនបានដឹងអំពីរឿង ស៊ីជម្រៅនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។
ការទម្លាយអាថ៌កំបាំងដ៏កម្រនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ពោលគឺចំថ្ងៃទី២៣ ខែតុលា ដែលជាថ្ងៃកំណើតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្រុមអ្នកប្រឆាំង និងអ្នកវិភាគ ដែលវិភាគលម្អៀង ហើយខុសពីការពិត ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការចេញមុខបកស្រាយលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក៏ដោយសារសម្តេចតេជោ ហ៊ុន សែន ដឹងថាមានសាធារណជនមួយចំនួនត្រូវងឿយឆ្ងល់ថា ហេតុអ្វីបានជាឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស?
ដូច្នេះសូមទស្សនា និងស្តាប់នូវប្រសាសន៍សម្តេចតេជោទម្លាយអាថ៌កំបាំងកិច្ចព្រមព្រៀងសន្តិភាព៖