(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៣៨៩គ្រឿង រកឃើញល្មើសច្បាប់១,៤៣៧គ្រឿង (ម៉ូតូ៨៣%) អប់រំ២៣៥គ្រឿង និងផាកពិន័យ១,២០២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៣ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៨១២គ្រឿង, អប់រំ១៤២គ្រឿង និងផាកពិន័យ១,១៩៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៧,៣០១គ្រឿង រកឃើញយានយន្តល្មើស១៩,៧១៨គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៤,៩៦៩គ្រឿង និងផាកពិន័យ១៤,៩៤៧គ្រឿង៕