(ភ្នំពេញ)៖ ក្នុងឱកាសបើកសិក្ខាសាលា ស្ដីពី «ការវិនិយោគ នៅប្រទេសអូស្ដ្រាលី» ដែលធ្វើឡើង ដោយក្រុមហ៊ុន Australian Investment Asia នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលការគាំទ្រកាន់តែខ្ពស់ ពីប្រជាជននៅកម្ពុជា។
លោក សែត សម្បូរណ៍ អ្នកគ្រប់គ្រងការិយាល័យ និងជាតំណាងឲ្យក្រុមហ៊ុន Australian Investment Asia បានថ្លែងថា « រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាយើង កាន់តែទទួលបានការចាំអារម្មណ៍ ក្នុងការទៅវិនិយោគនៅក្រៅស្រុក ខណៈដែលកំណើតសេដ្ឋកិច្ចនៅកម្ពុជាយើង កាន់តែសម្បូរបែប និងរឹងមាំនោះ ពិសេសពួកគាត់ ចង់សាកល្បង ក្នុងការទៅប្រកបអាជីវកម្ម នៅក្រៅស្រុកម្ដង ដើម្បីទទួលបាននូវបទពិសោធន៍ការងារនិង ការរស់នៅ ដែលពេលនេះប្រជាពលរដ្ឋយើង បានទៅកាន់វិនិយោគនៅអូស្ដ្រាលី ជាច្រើនរយគ្រួសារ»។
លោកបន្ដថា សម្រាប់សិក្ខាសាលានៅថ្ងៃនេះ ជាលើកទី៤ហើយ និងទទួលបានកាចាប់អារម្មណ៍ក៏កាន់តែច្រើនជាងឆ្នាំមុន ដោយសិក្ខាសាលានេះ ផ្ដោតលើការវិនិយោគ នៅប្រទេសអូស្ដ្រាលី ហើយឃើញថាការអញ្ជើញចូល ក៏អ្នកជំនាញមកពីប្រទេសអូស្ដ្រាលីជាច្រើនរូប រួមជាមួយនិងម្ចាស់ក្រុមហ៊ុនយើងទាំងម្ដង មកបង្ហាញពីម៉ាកយីហោ អចលនទ្រព្យ និងភាពចំនេញនៃការធ្វើវិនិយោគនៅប្រទេសអូស្ដ្រាលី នៅតាមមុខជំនួញផ្សេងៗ ពិសេស គឺការធានាបាននូវការទៅរស់នៅប្រទេសនោះ ដោយស្របច្បាប់ទាំងគ្រួសារតែម្ដង ។
លោកបន្ដថា «តាំងពីក្រុមហ៊ុនយើងដំណើរការ ជាច្រើនឆ្នាំមកនេះ យើងបានធ្វើការស្រាវជ្រាវ និងមានបទពិសោធន៍ខ្ពស់ ក្នុងការស្វែងរកមុខជំនួញ ដែលទទួលបានផលចំនេញ និងមិនអាចដួលរលំនោះឡើយ ហើយសម្រាប់ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ យើងក៏បានចាប់ផ្ដើមដំណើរ លើវិស័យវិនិយោគ នៅប្រទេសអូស្ដ្រាលីបន្ថែមទៀត ដោយផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាយើង មានសិទ្ធស្របច្បាប់ ទៅរកស៊ី និងការទៅរស់នៅទីនោះ» ។
ឱកាសនេះ នឹងធ្វើឲ្យគ្រួសារលោកអ្នក ពិសេសកូនៗលោកអ្នក ទទួលបានការសិក្សារៀនសូត្រនៅទីនោះ យ៉ាងល្អប្រសើរផងដែរ ក្រៅពីមុខជំនួញរបស់អ្នក។
លោកបន្ដថា ឱកាសទៅវិនិយោគនៅប្រទេសអូស្ត្រាលី ជាមួយនិងទឹកប្រាក់ចាប់ពី២០ម៉ឺនដុល្លារអូស្ត្រាលី លោកអ្នកអាចទៅរស់នៅទាំងគ្រួសារ នៅប្រទេសអូស្ត្រាលីបាន ដែលអូស្រ្តាលី ជាប្រទេសមួយមានស្តង់ដារកម្រិតជីវភាពរស់នៅ ក្នុងលក្ខខណ្ឌខ្ពស់បំផុតរបស់ពិភពលោក ការអប់រំ គឺលំដាប់ថ្នាក់ពិភពលោក និងបានទទួលស្គាល់នៅគ្រប់ទីកន្លែង។
សម្រាប់ ប្រព័ន្ធសាធារណៈ ជាកត្តាសំខាន់ក្នុងការផ្តល់ សុខុមាលភាព ការថែទាំ ការដឹកជញ្ជូន និងទិញផ្ទះ មានចំណាត់ថ្នាក់ទី២ក្នុងពិភពលោក ។
ទំនាក់ទំនងមកកាន់ ក្រុមហ៊ុនអូស្រ្តាលាន អ៊ីនវេស្មិន អេស៊ាន (A.I.A) សម្រាប់ទទួលបានរបាយការណ៍ស្តីពីការវិនិយោគលម្អិតបន្ថែម នៅអគាភ្នំពេញថោវើ ជាន់ទី១០ លេខ៤៤៥ វិថីព្រះមុនីវង្ស (៩៣)T ២៣២ សង្កាត់បឹងរាំង ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ https://www.facebook.com/AIA.Khmer/ទូរស័ព្ទលេខ៖ +៨៥៥ ២៣ ៩៩ ៣៩ ៤៨ ឬ+៨៥៥ ៩៩ ៩០ ៧១ ៥០ អ៊ីម៉ែលៈ [email protected]៕