(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បានប្រារព្ធពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិលើកទី១៨ ក្នុងឱកាសអបអរសាទរ ថ្ងៃបុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
ពិធីនេះក៏មានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមទស្សនាកម្សាន្តផងដែរ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨៕