(ភ្នំពេញ)៖ អ្នកវិនិយោគតៃវ៉ាន់បានសម្រេចចិត្ត វិនិយោគលំនៅឋានប្រកបដោយការច្នៃប្រឌិត និងស្របតាមទស្សទាននៃការអភិវឌ្ឍថ្មីជាលើកដំបូងមួយ នៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គម្រោងនេះ ជាការវិនិយោគដោយក្រុមហ៊ុន DREAM HOME ដែលជាការសហការរួមគ្នារវាងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនមកពីកោះតៃវ៉ាន់។

លោកគាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century21 Dream Property ដែលទទួលសិទ្ធលក់ផ្តាច់មុខគម្រោងនេះ បានថ្លែងឲ្យដឹងនារសៀលថ្ងៃទី២២ តុលា ឆ្នាំ២០១៨នេះថា នេះជាគំរោងលំនៅឋានមួយ ដែលមានការរៀបចំ និងការច្នៃប្រឌិតបែបថ្មី មានភាព ទំនើបទាន់សម័យ ដោយលំនៅឋាន ក្នុងគម្រោងនេះ ជាគំរោងទី២ ដែលមានលំនៅឋានសរុបចំនួន២៦ ដែលអភិវឌ្ឍន៍ឡើងប្លែកពីគេនិងមានផាសុខភាព។

លោកបន្តថា គម្រោងនេះ បានសាងសង់កម្ពស់៣ជាន់(រាប់ទាំងជាន់ផ្ទាល់ដី) ដោយជាន់ផ្ទាល់ដីជាចំណតយានយន្ត ជាន់ទី១ ជាចង្រ្កានបាយ និងបន្ទប់ទទួលភ្ញៀវ និងមានសួនច្បារកំសាន្ត និងជាន់ទី២ ជាបន្ទប់គេង។

លំនៅឋានក្នុងគម្រោងនេះ លក់ចាប់ពីតម្លៃ ៧៣,០០០ដុល្លារ ដល់ជាង៩០,០០០ដុល្លារអាមេរិក។

លោកគាម សៀកឡុងបានបន្តថា គំរោងនេះផ្តល់ឲ្យអតិថិជននូវប្លង់រ៉ឹង ដែលអាចបង់រំលោះរហូតដល់២៥ឆ្នាំ ហើយរហូតមកទល់ពេលនេះការលក់ផ្ទះក្នុងគំរោងនេះសម្រេចបានប្រមាណ៤០ភាគរយហើយ។

លោកបន្តថា «ដោយសារវាជាការឌីសាញមានលក្ខណៈពិសេស និងមានទ្វារសុវត្ថិភាព ដែលមានតែម្ចាស់លំនៅឋាន ទើបអាចចេញចូលបាន ទើបយើងទទួលយកគម្រោងនេះមកលក់ ហើយយើងរំពឹងថានឹ ងលក់អស់នៅពេលឆាប់ៗនេះ»

ដោយគិតពីផាសុខភាពដល់អ្នករស់នៅ ទើបអ្នកអភិវឌ្ឍន៍គមរោងនេះបានរក្សាទុកមុខផ្ទះមានទំហំធំ ដែលមានប្រវែងចាប់ពី៥ទៅ៦ម៉ែត្រ ដែលផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងមានផាសុខភាព។

លោក គាម សៀកឡុង បានបន្តថា លំនៅឋានក្នុងគម្រោងនេះ បានសាងសង់បញ្ចប់ហើយ ហេតុនេះអ្នកមានបំណងជាវគំរោងនេះ អាចទិញរួចហើយចូលស្នាក់នៅបាន ដោយមិនចាំបាច់ចំណាយពេលរហូតផ្ទះសាងសង់ចប់នោះទេ។

លោកបន្តថា គ្រប់ទិសទាំងអស់នៅរាជធានីភ្នំពេញ សុទ្ធតែមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហេតុនេះទើបការអភិវឌ្ឍបានសាយភាយមកដល់ក្រុងតាខ្មៅ ដោយសារក្រុងតាខ្មៅមានទីតាំងនៅកៀករាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ពិសេសផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោហ៊ុន សែន បានស្ថិតនៅក្បែរគ្នានេះ ដែលធ្វើឲ្យការធ្វើដំនើរចេញចូលរាជធានីភ្នំពេញមានភាពងាយស្រួល។

លោកបន្តថា ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ចាប់ពីគម្រោងទី១ ដល់ទី២នេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងវិនិយោគគំរោងស្រដៀងគ្នានៅតំបន់នេះបន្តទៀត ដោយសារតំបន់នេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានលក្ខខ័ណ្ឌសមស្របទាំងទីតាំង និងអាកាសធាតុល្អប្រសើរ។

ប្រសិនជាអតិថិជនចាប់អារម្មណ៍ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០៩៨ ៨៨៨ ១១៥, ០៨៩ ៥៥៥ ៤៩៥ ឬតាមរយៈ [email protected]