(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ទីប្រឹក្សា និងជំនួយការ របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សរុប៤៧រូប។
ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ត្រូវបានត្រាស់បង្គាប់តែងតាំងទីប្រឹក្សា មានចំនួន៣២រូប និងជំនួយការ មានចំនួន១៥រូប៕
សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមាននៅខាងក្រោមនេះ៖