Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ នៅលើភ្នំបូកគោ នឹងចាប់ផ្ដើមនៅចុងខែនេះហើយ

22-10-2018 19:17

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ ដែលប្រព្រឹត្ដទៅនៅលើភ្នំបូកគោ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៨នេះហើយ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ប្រចាំឆ្នាំ។ ថវិកាទាំងអស់ ដែលប្រមូលបានពីការរត់ប្រណាំង នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង គិតចាប់ពី២១គីឡូម៉ែត្រ រហូតដល់ការរត់ប្រណាំងបែបកម្សាន្តសប្បាយ៣គីឡូម៉ែត្រ ឬការប្រណាំងកង់កុមារ សុទ្ធតែជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ជាមួយក្រុមគ្រូសារ និងមិត្តភក្តិ ។ពិសេសជាឱកាសដ៏មានអត្ថន័យមួយ ក្នុងការលើកកម្ពស់សុខភាព ភាពសប្បាយរីករាយ និងសប្បុរសធម៌។

លោកអ្នកអាចធ្វើការជ្រើសរើសស្នាក់នៅ សណ្ឋាគារដ៏ប្រណិត ឡឺ បូកគោ ផាឡេស ឬសណ្ឋាគារ ឋានសួគ៌ សុខា។ ការបោះជំរំលក្ខណៈជាក្រុម ឬបុគ្គល ក៏ត្រូវបានផ្តល់ជូនជាជម្រើស ដែលភ្ញៀវអាចជ្រើសរើសបាន ដែលមានការប្រគុំតន្រ្តីពេលល្ងាច ក្រោមដួងតារានៅលើភ្នំបូកគោដ៏ស្រស់ស្អាត នៅក្នុងខេត្តកំពត ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅកម្ពុជា ដែលមានទស្សនីយភាពដ៏ស្រស់ត្រកាល នៃតំបន់ទេសចរណ៍គួរឲ្យទាក់ទាញ និងដំណើរកម្សាន្តបែបផ្សងព្រេង។

សូមទំនាក់ទំនងជាមួយឥឡូវនេះ ដើម្បីទទួលបានតម្លៃពិសេស ៖
លេខទូរស័ព្ទ៖ ០16 616 126/ 088 33 555 35
អ៊ីម៉ែល [email protected]
ហ្វេសប៊ុក https://www.facebook.com/PreahMonivongBokorMarathon/
គេហទំព័រ www.bokormarathon.com/
ចេញដំណើរជារៀងរាល់ថ្ងៃ៖ ពីភ្នំពេញទៅសណ្ឋាគារ ឋានសួគ៌ សុខា ម៉ោង៧៖០០ព្រឹក និងពីសណ្ឋាគារ ឋានសួគ៌ សុខាទៅកាន់ភ្នំពេញ ម៉ោង១៖៤៥នាទីរសៀល

សណ្ឋាគារ ឋានសួគ៌ សុខា ផ្តល់ជូននូវសេវាកម្មធ្វើដំណើរពីភ្នំពេញទៅសណ្ឋាគារ ឋានសួគ៌ សុខា ប្រកបដោយផាសុកភាព ជារៀងរាល់ថ្ងៃ!!!