(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យចំនួន០៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយបង្ក្រាបបានពាក់ព័ន្ធករណីគ្រឿងញៀន។
ពួកគេទាំង០៤នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ចន្លោះម៉ោង០៨៖១៥នាទី និងម៉ោង០៩៖៣០នាទី នៅចំណុចផ្លូវលំ ក្រុម៦ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងផ្ទះគ្មានលេខ ភូមិ១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១៖ឈ្មោះ វុធ សាវុន អាយុ២៣ឆ្នាំ, ទី២/ ឈ្មោះ គាត ពិសិដ្ឋ អាយុ២៨ឆ្នាំ, ទី៣៖ឈ្មោះ ទឹម ហាក់ អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ ជួប បញ្ញា អាយុ៣៦ឆ្នាំ។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០៤នាក់ខាងលើ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតបា្រកដមែន។ បន្ទាប់ពីទទួលបានចម្លើយផ្ទាល់មាត់ ពីពួកគេខាងលើហើយ ទើបសមត្ថអាវុធហត្ថ បានប្រមូលវត្ថុតាង និងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕