(ភ្នំពេញ)៖ Star Gold ជាគេហដ្ឋានអាជីវកម្មដ៏ប្រណិត សម្រាប់ប្រជាពលរដ្ឋដែលមានទំនោរ ទៅរកការប្រកបអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ គម្រោងផ្ទះល្វែង និងវីឡា Star Gold មានទីតាំងស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាប់ព្រំប្រទល់កម្ពុជា-ថៃ)។
កញ្ញា សោភា បុគ្គលិកផ្នែកលក់នៃគម្រោង Stra Gold បានថ្លែងឲ្យដឹងក្នុងកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ថា បច្ចុប្បន្ននេះគម្រោង Stra Gold កំពុងតែបើកដំណើរបុកគ្រឹះ និងដំណើរការសាងសង់ ជាបណ្ដើរៗហើយ។
កញ្ញាបន្ថែមទៀតថា សម្រាប់អតិថិជនដែលចង់ជាវគម្រោងនេះ មិនចាំបាច់មានលុយទាំងដុលទៅទិញនោះឡើយ ដោយក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់មុនត្រឹមតែ៣០%ប៉ុណ្ណោះ ហើយទឹកប្រាក់ដែលនៅសល់អតិថិជនអាចបន្ដបង់រំលោះ ជាមួយធនាគារផ្សេងៗទៀត ហើយរឿងដែលអតិថិជនចំណេញគឺ ប្រសិនបើជាវនៅកំឡុងពេលនេះផ្ទះមានតម្លៃធូរថ្លៃ ហើយទម្រាំដល់ការសាងសង់បញ្ចប់ អតិថិជនអាចចំណេញពី៥-៧ម៉ឺនដុល្លារនៃការជួលផ្ទះនេះ។
កញ្ញាបានឲ្យដឹងថា សម្រាប់អតិថិជនបានជាវគម្រោង Stra Gold ក៏អាចជួលបន្ដទៅដល់អ្នកផ្សេងទៀត ក្នុងតម្លៃពី ៣៥០០-៤៥០០ដុល្លារ ហើយក្នុងករណីអតិថិជនមិនចង់ជួលដោយខ្លួនឯង និងចង់ជួលដល់ក្រុមហ៊ុន ក្រុមហ៊ុននឹងទទួលជួល ដោយដាក់តម្លៃជូនពួកគាត់ចន្លោះ១០០០-១៥០០ដុល្លារ ដូច្នេះអតិថិជនគ្មានការព្រួយបារម្ភ ក្នុងការខាតបង់នោះឡើយ។
កញ្ញា សោភា បន្ដថា សម្រាប់ទីតាំងរបស់គម្រោង Stra Gold ក្នុងក្រុងប៉ោយប៉ែតនេះ ផ្ដល់ភាពងាយស្រួលដល់អតិថិជន ប្រសិនបើអតិថិជនចង់ជាវបើកអាជីវកម្ម នោះអាជីវកម្មនឹងប្រព្រឹត្តិទៅដោយរលូន និងជោគជ័យព្រោះថា ទីតាំងកន្លែងនេះ ទាក់ទាញអតិថិជនបានច្រើន។ មួយវិញទៀតសម្រាប់អតិថិជនជាវហើយ តែមិនបានមករស់នៅក៏ទទួលបានប្រាក់ចំណេញ ពីការជួលអាគារនេះក្នុងចន្លោះ៣៥០០-៤៥០០ដុល្លារថែមទៀតផង។
កញ្ញាបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះគម្រោង Stra Gold បានទទួលការកក់ជាច្រើនពីអតិថិជន ហើយសម្រាប់អតិថិជន៥០នាក់ ដែលបានកក់គម្រោងនេះដំបូងគេ នឹងទទួលបានការបញ្ចុះតម្លៃចំនួន១៥០០០ដុល្លារ ព្រមទាំងការផ្ដល់ជូនសំភារៈផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា គម្រោងផ្ទះល្វែងនេះមានទំហំ៤.២ម៉ែត្រគុណ១៦ម៉ែត្រ ដោយផ្នែកខាងមុខផ្ទះសល់៥ម៉ែត្រ ខាងក្រោយផ្ទះសល់១.២ម៉ែត្រ។ ចំណែកឯផ្ទះវីឡាវិញមានទំហំ៥ម៉ែទ្រគុណ១២ម៉ែត្រ ខាងមុខផ្ទះសល់៥ម៉ែត្រ ខាងក្រោយផ្ទះសល់១.២ម៉ែត្រ៕