(ភ្នំពេញ)៖ ប្រភពពត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា ទូរទឹកកកសាមសុងម៉ូដែល RH58K6687SL/ST គឺជាម៉ូដែលមួយ ដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក្នុងឆ្នាំ២០១៨នេះផងដែរ។
ដោយផ្នែកលើ ៦ចំនុចពិសេសៗដូចខាងក្រោម៖
១៖ Water Dispenser អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វាទូទឹកកក នាំឲ្យខាតភ្លើងធ្វើអី។ ទីតាំងកន្លែងចុចទឹកនៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។
២៖ Auto Ice Maker គឺជាមុខងារផលិតទឹកដោយស្វ័យប្រវិត្តដែរភ្ជាប់មកជាមួយពីរមុខងារគឺ Ice Cubed និង Crushed Ice មានទីតាំងនៅជាមួយ Water Dispenser ដែរ។ សម្រាប់ Ice Cubed វាផលិតទឹកកកដុំ និង Crushed Ice សម្រាប់ធ្វើឲ្យទឹកកកដុំឲ្យទៅជាម៉ត់។ ឃើញទេ! មានទូទឹកកកសាមសុង ពិតជាចំនេញ និង អស្ចារ្យមែន មិនបាច់ចំណាយលុយទៅទិញទឹកកកខាងក្រៅនាំឲ្យហត់ ហើយខាតពេលធ្វើអី?
៣៖Metal Cooling ជាបន្ទះលោហៈរក្សាជាតិត្រជាក់ មាននៅជាប់ផ្នែកខាងក្នុងទូរទឹកក និងនៅជាប់ទ្វា ដែលបំពេញជាតិត្រជាក់ ដែលបាត់បង់បានយ៉ាងឆាប់រហ័ស នៅពេលដែលលោកអ្នកបើកទ្វាទួរទឹកកកម្តងៗ។ វាបានផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន នៅពេលប្រើប្រាស់ ប្រៀបបាននឹងទូរទឹកកកដ៏ជំនាញក្នុងការរក្សាជាតិត្រជាក់ និងសន្សំសំចៃភ្លើងអគ្គិសនីកម្រិតខ្ពស់។
៤៖ Food Show Case បច្ចេកវិទ្យាថ្មី ទំនើប ភាពសន្សំសំចៃខ្ពស់ គឺទ្វារពីរជាន់របស់ទូទឹកកកសាមសុង ដោយទ្វារទីមួយសម្រាប់បើកយកម្ហូមអាហារតាមធម្មតា មានទំហំធំ។
រីឯទ្វារទីពីរ គឺបំពាក់នៅផ្នែកខាងក្រៅ និងមានទំហំតូចជាងទ្វារទីមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដក ឬដាក់ម្ហូបអាហារ ឬរបស់របរដែលយើងត្រូវការប្រើញឹកញាប់។ ពេលដែលយើងបើកទ្វាទីពីរប្រើ ភាពត្រជាក់មិនសូវជះមកខាងក្រៅទេ ជាហេតុធ្វើដែលថាវាមានសមត្ថភាពក្នុងសន្សំសំចៃអគ្គសនីខ្ពស់។
៥៖ Anti-Bacterial Protector ទូទឹកកកសាមសុងបានបំពាក់ប្រព័ន្ធការពារមេរោគ ដែលមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ ៩៩.៩%។ កង្ហារនៅផ្នែកខាងក្នុង វិលបញ្ចេញខ្យល់រំងាប់បាក់តេរី កាត់បន្ថយក្លិនសាយភាយ និងធានាឲ្យបានថាមិនមានបាក់តេរី ឬក្លិនមិនល្អនៅទំជាប់អាហារក្នុងទូទឹកកក។ ដោយសារតែវាមានផ្ទុកនូវសារធាតុ Fiber និងតម្រងកំចាត់ក្លិនដើម្បីលុបបំបាត់ក្លិនអាហារ និងសារធាតុបាក់តេរីផ្សេងៗដែលនាំឲ្យប៉ះពាល់ក្លិនអាហារ។
៦៖ Door Alarm មុខងារមួយនេះមានសារៈសំខាន់ក្នុងការសន្សំសំចៃអគ្គសនី។ ប្រសិនបើយើងភ្លេចបិទទ្វាទូទឹកកក វានឹងផ្តល់សញ្ញាជាសម្លេងឲ្យយើងបានដឹង៕