Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់តែងតាំងមេធាវីប្រាំមួយរូប ជាមេធាវីប្រចាំសាលាខេត្ត

22-10-2018 12:47

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានចេញសេចកី្តសម្រេចតែងតាំងមេធាវីប្រចាំសាលាខេត្តចំនួនប្រាំមួយរូប ដែលជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។ សមាសភាពមេធាវីទាំងប្រាំមួយរូបដែលត្រូវបានតែងតាំងជាមេធាវីប្រចាំសាលាខេត្តពោធិ៍សាត់ មានដូចជា៖ លោកមេធាវី លី រដ្ឋធី លោកមេធាវី សេង ឈុនលី លោកមេធាវី ឡាន ស៊ីនីត លោកមេធាវី ម៉េង វណ្ណី កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកមេធាវី លឹម សុវណ្ណារ៉ុង។