(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្មីៗនេះ បានផ្ញើលិខិតមួយជូនដល់អភិបាលរាជធានី-ខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដែលជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឱ្យចូលរួមសហការ ដើម្បីជ្រើសរើសបេក្ខភាពបង្គន់សាធារណៈស្អាតល្អ នៅតាមបណ្តាខេត្ត ដើម្បីដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារបង្គន់សាធារណៈអាស៊ាន សម្រាប់ឆ្នាំ២០១៩-២០២១។
តាមលិខិតរបស់ លោក ថោង ខុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បាន៌ឱ្យដឹងថា ការផ្តល់វិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារបង្គន់សាធារណៈអាស៊ាន សម្រាប់ឆ្នាំ២០១៩-២០២១ គ្រោងប្រកាសជ័យលាភី នៅក្នុងឱកាសវេទិការទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ATF២០១៩) ដែលធ្វើឡើងនៅប្រទេសវៀតណាម នាពេលខាងមុខ។
នៅក្នុងលិខិតនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើសុំកិច្ចសហការពីអភិបាលរាជធានី-ខេត្ត ឱ្យធ្វើការជ្រើសរើសបេក្ខភាពបង្គន់សារធារណៈឆ្នើម ដែលគោរពតាមស្តង់ដារចំនួន៥ រួចហើយបញ្ជូនមកនាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងឱ្យបានមុន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨៕
ខាងក្រោមនេះជាលិខិតរបស់ លោក ថោង ខុន ស្នើទៅកាន់អភិបាលរាជធានី-ខេត្ត ដែលជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាពេលកន្លងទៅ៖